រឿង បក្សីលៀងអារក្ស
February 20, 2017

នេះនឹងថ្លាថ្លែងពីរឿងសត្វទាំងឡាយកើតចលាចលដោយសារសត្វផងគ្នាមានជំងឺហើរដើរស្វែងរក មេមត់មកជួយមើល ។ កេរកាលនោះមានសត្វព្រាបមួយមានទុក្ខដោយឆ្លងទន្លេមិនរួច ម្ល៉ោះហើយ ព្រាបចេះត្រូវថ្ងូររហ៊ឹះសុំអោយគេជួយ ។ ត្រង់នេះហើយដែលនាំអោយព្រាបជាប់យំថ្ងូររហូត ដល់សព្វថ្ងៃនេះ ។ ព្រាបយំថ្ងូរខ្លាំងយ៉ាងនេះ ក៏ផ្អើលទៅដល់សត្វដទៃទៀត មកជួយមើលឈូរឆរ ។ ក្នុងបណ្ដាអ្នកដែលមកជួយនោះ មានសត្វខ្លះក៏ជួយឈឺឆ្អាល តែមានសត្វខ្លះទៀត ត្រឡប់ជាបញ្ជោះបន្សោក បន់ផ្ដន្ទា អោយព្រាបទៅវិញ ហេតុនេះបានជាមានសម្រែកសត្វប្លែក ៗ គ្នាតាមភាសាវា គឺខ្លះស្រេកជួយឈឺឆ្អាល និងខ្លះទៀតស្រែកផ្ដន្ទា៖មាន់ ទា ក្អែក ស្រែកផ្ដន្ទា • ក្អែកស្រែកថា ៖ ” ងាប់ឥឡូវ ! ងាប់ឥឡូវ ! ងាប់ឥឡូវ! “ • (ត្រង់នេះហើយ … Continue reading

Watch
រឿង មហាឬស្សីប្រោះខ្លា

មាន​និទាន​មួយ​ដំណាល​ថា : មាន​ខ្លា​ទោល ១ ទៅ​ដេក​លើ​រូង​ពស់ ៗ​លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូ​​ង ។ ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​មួយអង្គ​និមន្ត​គោចរ ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​ប្រោះ​ខ្លា​នោះ​ឲ្យ​រស់​ឡើង​វិញ ។ ខ្លារ​ស់​ដឹងខ្លួន​ហើយ​និយាយថា ˝ អញ​កំពុងតែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ ម្ដេច​ឡើយ​ក៏​ព្រះស្ដែង​ហ៊ាន​មក​ធ្វើ​ឲ្យ​អញ​ភ្ញាក់ ម៉េះ្ល​ហើយ​អញ​ខាំ​ព្រះ​ស្ដែង ស៊ី​ពុំលែង​ឡើយ​˝ ។ មហាឫសី​ឆ្លើយថា ˝​ព្រះស្ដែង​ដេក​លើ​រូង​ពស់ ៗ ចឹក​ស្លាប់ អញ​ប្រោះ ព្រះស្ដែង​ឲ្យ​រស់​ឡើង​វិញ គួរតែ​ព្រះស្ដែង​សងគុណ​អញ ម្ដេច​ឡើយ​ក៏​ព្រះស្ដែង​គិត​ខាំ​អញ​វិញ​˝ ។ មហាឫសី​និង​ខ្លា​ប្រកែក​ជជែក​គ្នា​មិន​អស់ មិន​ហើយ ទើប​នាំ​ទៅ​ប្ដឹង​ច​ចក ថ្លែង​ប្រាប់​តាម​ដំណើរ​រៀងខ្លួន ។ ចចក​ជញ្ជឹង​គិតថា ˝ អញ​នៅក្នុង​ព្រៃ​សព្វថ្ងៃ​នេះ​ពឹងពាក់​អានុភាព​ខ្លា បើ​អញ​កាត់ក្ដី​នេះ​ឲ្យ​ខ្លាចា​ញ់ សម​អញ​នឹង​ពឹងពាក់​ខ្លា​នៅ​នា​ព្រៃ​នេះ​ពុំ​បាន​ឡើយ​˝ ។ ចចក​គិត​ដូច្នេះហើយ ក៏​កាត់ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី … Continue reading

Watch
រឿង​ ចៅអាចម៍សេះ

មាន​បុរស​ម្នាក់ អ្នក​ស្រុក​គេ​ហៅ​ថា «ចៅ​អាចម៍​សេះ » ព្រោះ​នៅ​ខ្ញុំ​សេដ្ឋី​គេ​ឲ្យ​ឃ្វាល​សេះ​ប្រហែល​ជា ៥០ ក្បាល គេ​ឲ្យ​ទៅ​សង់​ខ្ទម​នៅ​បៀត​មាត់​ទន្លេ ។ បុរស​នោះ​ព្យាយាម​រំឭក​គុណ​ព្រះ​ពុទ្ធ ទោះ​ឃ្វាល​សេះ​ក្ដី ធ្វើ​ការ​អ្វី​ក្ដី តែង​ទន្ទេញ​ជាប់ «អញ​ទៅ​ដេញ​សេះ សម្មា​សម្ពុទ្ធោ អញ​ទៅ​លើក​អាចម៍​សេះ សម្មា​សម្ពុទ្ធោ » ធ្វើ​ការ​អ្វី​ៗ​ក៏​ទន្ទេញ​ថា សម្មា​សម្ពុទ្ធោ​ដូច្នេះ​ដរាប​ទៅ ។ ឯ​អាចម៍​សេះ​នោះ​ទៀត​បុរស​មិន​លើក​ចោល​ទេ តែង​កើប​ច្រក​ការុង​ទុក​បាន​ជា​ច្រើន ។ថ្ងៃ​មួយ​មាន​សំពៅ ៥០០ មក​ពី​ស្រុក​ចិន​នាំ​ទំនិញ​មក​លក់ ។ បុរស​ស្រែក​ហៅ​ថា « ឲ្យ​ចូល​មក​នេះ​សិន» ។ លុះ​សំពៅ​ចូល​មក​សួរ​ថា « អ្នក​រាល់​គ្នា​បើក​សំពៅ​មក​ពី​ណា ?» ។ នាយ​សំពៅ​ថា « មក​ពី​ស្រុក​ចិន» ។ … Continue reading

Watch
រឿង សង្គ្រាមគីង្គក់ និងតាព្រហ្ម

ភាគទី​ (១) សម័យព្រេងនាយ វេលាមួយពិភពលោកកើតទុរិ្ភក្សក្តៅ ហួតហែងគ្រប់ទិសទី ព្រះភិរុណមិនបង្អុរភ្លៀងសោះ ស្ទឹង ត្រពាំង បឹង ព្រែក ទន្លេរីងទឹកអស់។ ពួកមណ្ឌកសត្វ មាន គីង្គក់ កង្កែប ហ៊ឹងជាដើម ដែលជាសត្វប៉ិនអត់ធន់ក៏ស្គមនៅតែស្បែកនិងឆ្អឹង។ថ្ងៃមួយគីង្គក់ជាមេប្រកាសដល់ក្រុមញាតិ និងហ៊ឹងកង្កែបជាមិត្តថា” ហៃមិត្តទាំងអស់គ្នា!! មើលទៅតាព្រហ្មមិនបង្អុរភ្លៀងមកឲ្យយើងទេ បើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់មិនខាន មកវើយមិត្តយើង កេណ្ឌគ្នាតយុទ្ធនិងតាព្រហ្មយកភ្លៀងឲ្យបាន អាសន្នដល់កហើយ ស្ងៀមក៏ស្លាប់ ច្បាំងក៏ស្លាប់ បើគង់តែស្លាប់ ស្លាប់ក្នុងចម្បាំងយកជ័យឲ្យក្រុមញាតិនិងមិត្តប្រសើជាង មក!មក! ទៅប្រយុទ្ធ” ។ក្រោយដែលបានប្រកាសយ៉ាងនេះ ពលគីង្គក់ និងមិត្តទាំងអស់គ្នាក៏លើកក្បួនព្យុះហយាត្រាទៅតយុទ្ធនិងតាព្រហ្មក្នុងវិមានលោកឭដ៏អាកាស។កងទ័ពមណ្ឌកសត្វធ្វើដំណើរកាត់ទីវាល បន្តិចក្រោយមកស្រាប់តែប្រទះទ័ពមួយហ្វូងធំទៀត។មេបញ្ជាការធំនៃទ័ពគីង្គក់ឃើញហ្វូងពលត្រីអណ្តែងធំៗខ្នាន់ខ្នាប់ ខ្លួនប្រឡាក់ស្រមក ដោយកម្ទេចធូលីនិងផេះនៃវាលស្រែ។មេគីង្គក់សួថា” នែវើយ!! តើកនឯងទៅណាបានជាប្រមៀល ខ្លួនហ៊ុយដីទ្រលោម កាត់មុខឲ្យរំខានដល់កងទ័ពអញនេះ?”។ត្រីអណ្តែងតបថា” … Continue reading

Watch
រឿង ស្រ្តីពិត ម្តាយពិត ឪពុកពិត

ភាគទី (១) កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ជា​អ្នក​កម្សត់​ក្រលំបាក, ម្ដាយ​ឪពុក​ស្លាប់​ចោល​ពី​តូច នៅ​តែ​ម្នាក់​ឯង តែង​រក​ស៊ី​ចិញ្ចឹម​អាត្មា​គ្រាន់​តែ​ឆ្អែត​ពោះ ។ ដល់​បុរស​នោះ​ចម្រើន​ធំ​ដឹង​សេចក្ដី​ឡើង ក៏​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ នឹង​មាន​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ឬ​ទេ? » ។ ថ្ងៃ​មួយ ស្ដេច​ក្នុង​នគរ​នោះ ទ្រង់​គិត​ធ្វើ​បុណ្យ​កម្សាន្ត​សប្បាយ​មួយ ។ ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​នាហ្មឺន​ធំ​ម្នាក់ ឲ្យ​ចូល​មក​គាល់ ។ មក​ដល់​ទ្រង់​បង្គាប់​ឲ្យ​នាហ្មឺន​នោះ ចេញ​ទៅ​ធ្វើ​រោង​សង់​សាលា​បុណ្យ​នៅ​ត្រើយ​ស្ទឹង​ម្ខាង ។ ឯ​ស្ទឹង​នោះ មាន​ស្ពាន​សួរ​ឆ្លង​ទេ ។ នាហ្មឺន​នោះ ទៅ​ធ្វើ​រោង​សង់​សាលា​រួច​ស្រេច​វិល​មក​ក្រាប​ទូល​ស្ដេច ៗ ទ្រង់​ឲ្យ​រៀប​ភ្ញី​ផ្កា ស្លា​ម្លូ គ្រប់​បរិក្ខារ ជា​រណ្ដាប់​បុណ្យ ហើយ​ស្ដេច​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង ដោយ​ជួន​ជុំ​មន្ត្រី​តូច​ធំ​ហែ​ស្ដេច​យាង​ចូល​រោង​បុណ្យ … Continue reading

Watch
រឿង ចៅតប់ប្រមល់

​​​​​​​​ កាលពីព្រេងនាយ មានបុរសពីរនាក់ បានធ្វើកងការកុសលជាមួយគ្នា លុះបុរសទាំងពីររំលាង ខន្ធទៅ បុរសម្នាក់បានទៅកើតជាព្រះឥន្រ្ទ. បុរសម្នាក់ទៀតទៅកើតជាបុរសកំសត់ មានប្រពន្ធ ក្រលំបាកណាស់ រកស៊ីនេសាទដាក់លបយកត្រី ជាអម្រស់អម្រចិញ្ចឹមជីវិត ។ គ្រា១ ព្រះឥន្រ្ទបាន​បើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាកដូច្នោះ មានសេចក្តីអាសូរករុណា វេលាយប់​ព្រះឥន្រ្ទយកមាស៣ដុំ ទៅដាក់ក្នុងលបបុរសនោះ ។ លុះព្រឹកឡើង បុរសនោះទៅលើកលបមើល ឃើញមាសមិនស្គាល់ជាមាស សម្គាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក ហើយដាក់លបទៅក្នុងទឹកវិញ ។ បុរសបានមើលលបទៀតគម្រាប់៣ ដង ។ ព្រះឥន្រ្ទយកមាសដាក់ក្នុងលបដូចមុនទៀត ។ បុរស​ឃើញដូច្នោះ នឹកខឹង ក៏ចងមាសទាំង៣ ដុំនោះពុនយកទៅធ្វើជាថ្មជើងក្រានដាំបាយ ។ ប្រពន្ធបុរស មិនស្គាល់មាស … Continue reading

Watch
រឿង ភ្នំប្រុសភ្នំស្រី
February 19, 2017

​បើ​យើង​ធ្វើដំណើរ​ពី​ក្រុងភ្នំពេញ​ទៅ​កំពង់ចាម តាម​ផ្លូវជាតិ​លេខ ៧ ដល់​ទៅ​គោល​គីឡូម៉ែត្រ​ទី ១១៦ ហើយ​ចោល​ភ្នែក​ទៅ​ទិស​ឦសាន ដែល​នៅ​ខាងឆ្វេង​ដៃ ចម្ងាយ​ពី​ថ្នល់ជាតិ​ទៅ​ប្រមាណ​ជា​មួយ​គីឡូម៉ែត្រ យើង​នឹង​ឃើញ​ភ្នំ ២ នៅ​ទន្ទឹមគ្នា ១ ខាងកើត​ខ្ពស់ ១ ខាងលិច​ទាប ។ ភ្នំ​ខ្ពស់​ឈ្មោះ​ភ្នំ​ស្រី​, ភ្នំ​ទាប​ឈ្មោះ​ភ្នំ​ប្រុស ។​ ​ ​រឿងព្រេង​ប្រចាំ​ភ្នំ​នោះ មាន​ដូចតទៅ​នេះ ៖ ​ ​ ​ ​កាល​ពី​ព្រេងនាយ មាន​ស្ដេច​ស្រី​មួយ​ព្រះអង្គ​ព្រះនាម ” ស្រី​អយុធ្យា ” សោយរាជ្យ​នៅ​នគរ​ខ្មែរ ។ ដោយ​ព្រះ​នាង​ជា​ស្ដេច​សោយរាជ្យ គ្មាន​បុរស​ណា​មួយ​ហ៊ាន​ដណ្ដឹង​យក​ភរិយា​ឡើយ ម្ល៉ោះហើយ ព្រះ​នាង​រក​ដណ្ដឹង​បុរស​ដ៏​មាន​រូប​ជា​ទី​គាប់​ព្រះទ័យ​មក​ធ្វើ​ជា​ព្រះ​ស្វាមី​វិញ ហើយ​ដោយ​ហេតុ​ព្រះ​រាជិនី ស្រី​អយុធ្យា ដណ្ដឹង​ប្រុស​ជា​ព្រះ​ស្វាមី​ដូច្នោះ … Continue reading

Watch
រឿង ដើមភ្លៅនាង

កាលនោះ មានព្រះរាជាមួយព្រះអង្គ ព្រះនាមពុំប្រាកដ រឿងនេះកន្លងទៅច្រើន សតវត្សមកហើយ ព្រះរាជាអង្កនោះទ្រង់មានស្នំមហេសីច្រើនអង្គ មានព្រះរាជបុត្រក៏ច្រើន ។ លុះយូរបន្តិចមកព្រះរាជអង្គនេះ ទ្រង់សព្វព្រះរាជហឫទ័យនឹងនាង មួយឈ្មោះ នាងចាន់ ព្រះអង្គត្រង់យក​នាងនោះធ្វើជាស្នំពៅបង្អស់ ។ នាងនោះមានរូបឆោម លោមពណ៌យ៉ាងឆើតជាងស្នំមហេសីទាំងអស់ តែនាងនោះ ឥតមានព្រះរាជបុត្រទេម្ល៉ោះហើយ ព្រះអង្គក៏សព្វព្រះរាជហឫទ័យជាជាងស្នំមហេសី ទាំងអស់ ដែរព្រោះនាងចេះប្រកបកិច្ចការ ដណ្ដាំស្ល ធ្វើភោជនាហារត្រូវព្រះទ័យព្រះអង្គ។​ព្រះរាជាក៏លើកតម្កើងនាងចាន់ ធ្វើជា ព្រះអគ្គមហេសី ធំលើសគេឯង ។ និយាយពីនាងចាន់នេះ​នាងមាន​ក្រ​ចកម្រាមដៃល្អលូតលាស់វែង ៗ គ្រប់ទាំងដប់ បីដូចជាស្លាបព្រា បើធ្វើក្រយាស្ងោយថ្វាយស្ដេចនាង​យកក្រចកដងទឹក ឬដួសដសគ្រឿងផ្សេង ៗ ដើម្បីធ្វើជារង្វាល់អោយដឹងប្រមាណ មិនអោយប្រៃ ពេកឬ សាបពេកអោយតែល្មម សូម្បីនាងបង់ប្រហុក អំបិល … Continue reading

Watch