រឿង ​ដើម​ចេក​ជ្វា​និង​ដើម​បាយម៉ាត
February 19, 2017

ចាស់បុរាណខ្មែរយើង ច្រើនជឿហើយហាមប្រាប់កូនចៅ មិនអោយដាំដើមចេកជ្វា នៅជិតសំយាបផ្ទះ ព្រោះគេយល់ថា វាដាក់ម្ចាស់ផ្ទះ បានជាមានជំនឿយ៉ាងនេះ ដោយមានរឿងដំណាលដូចតទៅ៖ ជាយូរអង្វែងណាស់មកហើយ មានគ្រួសារមួយជាអ្នកទីទ័លក្រ ប្រកបរបរកស៊ីជាកសិករ ក្នុងពេលមួយដែលជារដូវរាំងឬស ឥតមានភ្លៀងធ្វើស្រែ បុរសប្ដីក៏លាប្រពន្ធទៅរកស៊ីឈ្នួលគេ នៅស្រុកឆ្ងាយ។ ក្រោយដែលបុរសនេះចេញផុតទៅ ស្រុកក៏កើតជំងឺអហិវាតរោគ រាតត្បាត ពាសពេញ បណ្ដាលអោយអ្នកភូមិទាំងមូល ភ័យជ្រួលច្របល់យ៉ាងសំបើម។ មុនដំបូង ជំងឺនោះបណ្ដាលឡើងពីសត្វតូចតាច លុះយូរបន្តិចទៅ ក៏រាលដាលរហូតដល់សត្វធំ ៗ រហូតដល់ជីវិតមនុស្សនៅក្នុងភូមិផង គ្មាននរណាអាចជួយនរណាបានឡើយ ។ ផ្ទះនិមួយៗ ស្ងាត់ឈឹង ពេលយប់គេឮតែសំឡេងឆ្កែលូ និង ពន្លឺភ្លើងប្រទីប ផ្លុង ៗ ត្រង់នេះមួយ ត្រង់នោះមួយ គួរអោយព្រឺក្បាលពន់ពេក។នៅភូមិខ្លះ ដែលរោគនេះមិនទាន់រាលដាលទៅដល់ … Continue reading

Watch