រឿង​ អាសំគមបាញ់លលក
February 20, 2017

ភាគទី (១) មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់សត្វណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា “អាសំគមបាញ់លលក” ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។ ថ្ងៃមួយ អាសំគមបាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសំគមបាញ់លលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។អាសំគមបាញ់លលកដើររសៀរតាមភូមិ ងើមមើលលើ ក្រែងមានសត្វលលកទំនៅចុងឈើ … Continue reading

Watch
រឿង​ អ្នកតាឃ្លាំងមឿង

ភាគទី (១) ក្នុងអតីតកាលកន្លងទៅក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែក (គ.ស. ១៥០២) កាលជាន់នោះ ស្រុក ខ្មែរជាស្រុកចំណុះសៀមនៅឡើយ តែងនាំសួយសារអាករឡើងទៅស្រុកសៀម ព្រះចៅសៀមចាត់ព្រះរាជបុត្រមួយ ព្រះអង្គមាននាមមិនប្រាកដ ឱ្យមកនៅស្រុកខ្មែរ ដើម្បីមើលការខុសត្រូវធ្វើ្វជាអ្នកត្រួតត្រាខាងពន្ឋអាករគ្រប់យ៉ាង ក្រែងស្ដេចស្រុកខ្មែរមានចិត្ដមិនត្រង់ បំបាត់សួយសារអាករ យកទៅមិនអស់ ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្ដមិនត្រង់នឹងរាជការដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឬទ័យ មកនៅដើម្បីជំនួសព្រះ នេត្រព្រះអង្គ ចំណែកព្រះរាជបុត្រមានចិព្ចាឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទចេះដឹងប្រហែលមនុស្ស ជា សត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមករវាងស្រុកខ្មែរ និងស្រុកសៀមបានដោយស្ងាត់ ។ ថ្ងៃមួយ ព្រះចន្ទរាជាព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឬទ័យនឹងយើងហើយ បានជាលោកចាត់ព្រះរាជ បុត្រឱ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានការរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែង បង្គាប់ឱ្យ នាំសួយសារឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឬទ័យខ្លាំង … Continue reading

Watch
រឿង កំពង់ខ្សាច់ស

នៅក្នុងឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្ដព្រៃវែង មានភូមិមួយដែលនៅខាងលិចភូមិគោកសណែ្ដក ចម្ងាយប្រមាណ៣គ.ម គេហៅភូមិនេះថា “កំពង់ខ្សាច់ស”។ កាលពីដើមកំពង់ខ្សាច់ស ជាទីប្រជុំជននៃសាលាស្រុកបាភ្នំ។ ដោយទឹកជន់លិចជាញឹកញាប់ពេក រាជការក៏រើសាលាស្រុកអំពីកំពង់ខ្សាច់ស ទៅដាក់នៅសង្កាត់ឈើកាច់វិញ។ កំពង់ខ្សាច់សដែលស្ថិតនៅជាប់នឹងមាត់បឹងដ៏ធំមួយ ដែលមានទឹកខួបប្រាំងខួបវស្សា ព្រមទាំងសម្បូណ៌ដោយមច្ឆាជាតិផង។ នៅខែវស្សា បឹងខ្សាច់ស មានទឹកល្ហល្ហាចប្រៀបបាននឹងបឹងទន្លេសាបនារដូវប្រាំង ប៉ុនែ្ដនៅរដូវប្រាំងបឹងនេះរូមមកនៅតូចវិញ។ មុនឆ្នាំ១៩៥០ “កំពង់ខ្សាច់ស” ជាផ្សារមួយយ៉ាងធំមធ្យម ប្រកបដោយសេចក្ដីសប្បាយរុងរឿង ប៉ុនែ្ដដោយស្រុកមានអសន្ដិសុខក្នុងសម័យនោះ អ្នកផ្សារក៏នាំគ្នារត់ឡើងទៅនៅ ឯគោគសណែ្ដកខ្លះ ទៅនៅពាមរក៏អស់ខ្លះទៅ។ សព្វថ្ងៃកំពង់ខ្សាច់ស ក្លាយជាភូមិអ្នកស្រុកធម្មតា។ បានជាគេ ហៅថា “កំពង់ខ្សាច់ស” ដោយមានរឿងព្រេងដែលចាស់ៗនិទានតៗមកថាៈ ក្នុងអតីតកាលយូរអង្វែងណាស់មកហើយ ឮថាមានក្រពើឈ្មោលមួយនៅឯភ្នំជើងម៉ីដែង ក្នុងស្រុកកូសាំងស៊ីន មានមហិទ្ធិរិទ្ធខ្លាំងពូកែណាស់ អាចកាឡាខ្លួនជាមនុស្សក៏បាន ជាលោកសង្ឈក៏បាន។ ថ្ងៃមួយក្រពើនេះ … Continue reading

Watch
រឿង ប្រវត្តិភ្នំសំពៅ

​​​​​នៅខាងលិចទីរួមខេត្តបាត់ដំបងចម្ងាយប្រហែលជា១២គីឡូម៉ែត្រមានភ្នំជាច្រើនដែលនៅជិតៗគ្នាដូចជា ភ្នំសំពៅ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា និងភ្នំរំសាយសក់ជាដើម។ កាលណោះមានដំណាលតៗគ្នាមកថា មានស្តេចមួយអង្គមាន ព្រះរាជបុត្រព្រះនាម រាជកុល ទ្រង់បានតាំងព្រះរាជវាំងនៅលើជួរភ្នំដងរែក។ មាននារីម្នាក់ឈ្មោះ សុវណ្ណមសា នាងរើសបានពងមួយដែល មិនស្គាល់ថាជាពងអ្វីឡើយ។ លុះដល់ថ្ងៃខែញាស់ស្រាប់តែចេញកូនក្រពើដ៏តូចមួយនាងឃើញល្អអស្ចារ្យក៏ស្រឡាញ់ពេញចិត្ត និងខំចិញ្ចឹមថែរក្សាកូនក្រពើនោះរហូតដល់ធំ។វាជាសត្វក្រពើដែលឆ្លាតមានរូបរាងធំសម្បើមណាស់ដែលម្ចាស់វាដាក់ឈ្មោះឲថា ក្រពើអាធន់។ព្រះបាទ រាជកុល ទ្រង់បានសព្វព្រះរាជហឬទ័យនឹងនាងសុវណ្ណមសាគឺជាកូនអ្នកក្រីក្រម្នាក់ដែលមានរូបឆោម សក្តិសមល្អឥតខ្ចោះ។ ក្រពើរបស់នាងមានបហិទ្ធិឬទ្ធិខ្លាំងពូកែណាស់វាជាសត្វក្រពើដែលក្លាហានមានប្រាជ្ញាឈ្លាសវៃ ទៀតផង។ បន្ទាប់ពីព្រះអង្គមានទំនាក់ទំនងជាមួយនាងហើយ ក៏ទ្រង់មានព្រះទ័យពុំសូវល្អទៅវិញ ដោយទ្រង់មាន ព្រះតម្រិះយល់ឃើញថា មិនអាចរៀបអភិសេកជាមួយនាងបានឡើយព្រោះនាងជាកូនរាស្រ្តសាមញ្ញធម្មតាតែប៉ុណ្ណោះ។ ទ្រង់គិតច្បាស់លាស់ហើយ ក៏យាងទៅទូលព្រះវររាជមាតា-បិតា។ ស្តេចទាំងពីរអង្គក៏យល់ព្រមហើយចាត់មនុស្សក្នុងរាជវាំង ស៊ើបសួររកស្រីណាដែលមានពូជពង្សវង្សត្រកូលខ្ពង់ខ្ពស់ដើម្បីមករៀបអភិសេកជាមួយព្រះរាជបុត្ររបស់ព្រះអង្គ។ ក្រោយមកឮដំណឹងចា នៅស្រុកចន្ទបុរីមានស្តេចមួយអង្គមានព្រះរាជបុត្រីព្រះមាន នាងរំសាយសក់ដែលមានសក់ទិព្វ ចង់បានអ្វីអាចធ្វើបានទាំងអស់ គ្រាន់តែព្រះនាងច្បូតសក់ ដីគោកក្លាយជាទឹក ពីទឹកក្លាយជាដីគោកបាន។ ព្រះវរមាតា-បិតានៃ ព្រះបាទរាជកុល … Continue reading

Watch
រឿង ទេវតាសែកសោយ

ភាគទី (១) កាលពីព្រេងនាយ មានមនុស្សកំសត់ពីរនាក់ប្តីប្រពន្ធ មានកូនប្រុសមួយ ។ កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។ តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ ឪពុកម្តាយក៏ស្លាប់ចោលអស់ទៅ ។ ក្មេងនោះនៅជាមួយនឹងជីដូនៗ ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ ដើម្បីរកឧស កំពុងតែកាប់ឧស មានទេវតាមួយអង្គទៀត ជាទេវតាល្អ ជួយឲ្យចម្រុងចម្រើនយសស័ក្តិភោគសម្បត្តិ ។ ទេវតានោះនិយាយនឹងទេវតាអាក្រក់ថា តាំងពីអ្នកឯងចូលមករក្សាមនុស្សនោះកាលណា ម្តាយឪពុកគ្នាស្លាប់ចោលអស់ហើយ គ្នាក្រលំបាកពន់ពេក ហើយថារឹទ្ធិអ្នកឯងពូកែ ។ ទេវតាអាក្រក់និយាយតបទៅវិញថា អ្នកជឿថាអំណាចខ្ញុំពូកែទេ? ។ ទេវតាល្អឆ្លើយថា ខ្ញុំជឿហើយ ប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្តង ។ ទេវតាអាក្រក់ ព្រមបើកអំណាចឲ្យទេវតាល្អថែរក្សាហើយហោះទៅ … Continue reading

Watch
រឿង ចចក និងទន្សាយ

កាលពីព្រេងនាយ មានចចកត្រោសធំមួយ ដល់ខែលំហើយ វាដើររកត្រពាំងបឹងបួដែលរីងទឹក ដើម្បីចាប់ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់ នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្ដាម ជាច្រើនណាស់ ។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចម្លែកជាងសព្វថ្ងៃ» ។ ឯកំពឹសមានប្រាជ្ញា ឮចចកថាដូច្នោះហើយ ក៏និយាយលួងលោមចចកថា «យើងទាំងអស់គ្នាសុទ្ធតែចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងភក់ដូច្នេះ មិនឆ្ងាញ់ពិសាទេ» ។ ចចកឆ្លើយថា «ធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសា ?» ។ កំពឹសឆ្លើយថា «ត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាត ហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសា» ។ ចចកថា «ដូចម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្ល៉េះ?»។ កំពឹសថា «បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំ»។ ចចកឆ្លើយឡើងថា … Continue reading

Watch
រឿង ចៅជ្រូកដើររកប្រពន្ធ

ភាគទី (១) រឿងនេះ ដើមឡើយ មានសេចក្ដីនិទានថាៈមានសេដ្ឋីកុដុម្ពិកម្នាក់ មានសម្បត្តិទ្រព្យស្ដុកស្ដម្ភហើយមានកូនមួយ តែអកុសល កូននោះកើតមក មានខ្លួនប្រាណជាសត្វជ្រូក។ ឪពុកម្ដាយអន់ចិត្ត ពន់ពេក ព្រោះកូនមានភាពជាសត្វ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្សឧស្សាហ៍ ព្យាយាមមិនមានខ្ជិលហើយមានប្រាជ្ញាឈ្លាសវៃ ។ លុះខ្លួនកាន់តែធំចេះជួយរក្សាការពារ ទ្រព្យសម្បត្តិ ឪពុក-ម្ដាយប្រើការផ្សេងៗ ធ្វើបានការសព្វគ្រប់ ។ ចំណែកវត្ថុស្ងាត់កំបាំង ដែលមាននៅក្នុងខ្លួនជ្រូកនេះឪពុកម្ដាយពុំបានដឹងសោះ។តាមពិត ជ្រូកនេះមានព្រះខ័ន ជារបស់ទិព្វនៅក្នុងខ្លួនលុះជ្រូកនេះមានវ័យ កាន់តែចម្រើនធំឡើង ៗ ឪពុកម្ដាយ កាន់តែពេញចិត្តអំពីចរិយា ដឹងខុស-ត្រូវ ទាស់តែរូបជាជ្រូកប៉ុណ្ណោះ ។ ស្រាប់តែវេលាថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់មាតាបិតាថាៈ សូមឲ្យគិតគូរកប្រពន្ធអោយខ្លួន ។ ឪពុក-ម្ដាយឮហើយ ទ័លគំនិត សំងំដកដង្ហើមធំគ្រប់គ្នា ហើយឆ្លើយថាៈ … Continue reading

Watch
រឿង សត្វឥន្រ្ទីរបស់ព្រះឥសូរ

មាន​សត្វ​ឥន្ទ្រី ១ ជាទី​គាប់​ព្រះទ័យ​នៃ​ព្រះ​ឥសូរ បើ​សត្វ​ឥន្ទ្រី​នេះ វា​ចង់បាន​អ្វី ៗ ក្ដី ឬ​ចង់ស៊ី​សាច់សត្វ​ណា​ក្ដី វា​ទូល​ព្រះ​ឥសូ​រថា​វា​យល់​សុបិន​ត្រូវ​ស៊ី​សាច់សត្វ​នោះ ព្រះ​ឥសូរ​ក៏​ចេះតែ​ជឿ​តាម ហៅ​សត្វ​មក​ឱ្យ​វា​ស៊ី​តែ​រឿ​យៗ ។ សត្វ​ទាំងឡាយ មាន​គោ ក្របី​ជាដើម កើត​ក្ដៅក្រហាយ​និង​សត្វ​ឥន្ទ្រី​នេះ​មហិមា តែ​ពុំ​ហ៊ាន​ថា​អ្វី ព្រោះ​ខ្លាច​អំណាច​ព្រះ​ឥ​សូរ ជា​ម្ចាស់​លើ​សត្វលោក​នោះ ។​ ​​ថ្ងៃ ១ សត្វ​ឥន្ទ្រី​នេះ វា​ចង់​ស៊ីសាច់​ស្ដេច​ដំរី ទើប​វា​ទូល​ព្រះ​ឥសូ​រថា វា​យល់​សុបិន​ត្រូវ​ស៊ីសាច់​ស្ដេច​ដំរី​ស ។ ព្រះ​ឥសូរ​ក៏​ជឿ​តាម​ទើប​ឱ្យ​បម្រើ​ទៅប្រាប់​ដំរី​ស​ម្ដាយ​និង​កូន​ថា ឱ្យទៅ​លាងខ្លួន​ឱ្យ​ស្អាត​ហើយ​ឱ្យ​ចូលមក​ក្នុង​វេលា​ព្រឹក​នេះ ឱ្យ​សត្វ​ឥន្ទ្រី​គេ​ស៊ី ត្បិត​គេ​យល់​សុបិន​ត្រូវ​ត្រង់​រូប​ខ្លួន​ហើយ ។ ឯ​ដំរី​ស​ម្ដាយ​និង​កូន កាលណា​បើ​ឮថា ព្រះ​ឥសូរ​ឱ្យ​ហៅ​ខ្លួន​ខ្លួន​ទៅឱ្យ​សត្វ​ឥន្ទ្រី​ស៊ី​ដូច្នោះ ក៏​ភិតភ័យ​នឹង​សេចក្ដីស្លាប់​នោះ​មហិមា នាំគ្នា​យំសោក​វិយោគ​ទៅ​ផ្សេង ៗ ពុំ​ដឹង​បើ​និង​រក លោក​អ្នក​ណា​មេត្តាជួយ​ដោះ​ជីវិត​នៃ​អាត្មា​បាន … Continue reading

Watch